ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ដំណឹងជ្រើសរើសបុគ្គលិក (បួនតួនាទី)

 អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ការិយាល័យទទួលជំនួយបន្តមូលនិធិសកលប្រយុទ្ធ
នឹងជំងឺអេដស៍ របេង និងគ្រុនចាញ់
ដំណឹងជ្រើសរើសបុគ្គលិក
 
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបានប្រគល់ភារកិច្ចជាការិយាល័យទទួលជំនួយបន្ត ពីការិយា​ល័យ​ទទួលជំនួយនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលជំនួសមុខអោយ​មូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និង គ្រុនចាញ់ (GFATM)/SSF សំរាប់ផ្នែក​ប្រយុទ្ធនឹងជំងឺអេដស៍។ អាជ្ញាធរជាតិ សូមអញ្ជើញបេក្ខជនដែលមានបទពិសោធន៏ និងលក្ខខ័ណ្ឌសមស្រប​ មកដាក់ពាក្យសំរាប់​​ដំណែង​ដូចខាងក្រោមៈ
 

១.​ ទីប្រឹក្សាបចេ្ចកទេសសំរាប់សំភារៈអប់រំសុខភាព 

២. ជំនួយការបចេ្ចកទេសសំរាប់ព័ត៌មានវិទ្យា

៣. ទីប្រឹក្សាបចេ្ចកទេស​ ដើម្បីពិនិត្យឡើងវិញនូវឧបសគ្គ​ទាំងឡាយនៃ គោលនយោបាយ និងច្បាប់ ​ដែលកំពុង​ជះឥទ្ធិពល លើយុវជនក្មេងៗអាយុពី ១៥-២៤ឆ្នាំ នៃក្រុមប្រ​ជាជានងាយរងគ្រោះបំផុត​ ក្នុងការចូលមកប្រើប្រាស់សេវា​សុខភាព និង​ សង្គម ។

៤. ជំនួយការបចេ្ចកទេសថ្នាក់ជាតិ នៃប្រតិបតិ្តការលើ វេបសាយ (website)

 
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមមកដាក់ពាក្យសុំបំពេញការងារក្នុងមុខតំណែងទាំងនេះ ត្រូវបាន​ស្នើ​សុំ​អោយពិនិត្យ សេចក្តីលំអិតនៃបរិយាយ​ការងារ​ ​(Term of Reference) មុននឹងដាក់ពាក្យ។ សេចក្តីលំអិតនៃបរិយាយការងារអាចត្រូវបានស្នើសុំតាមរយៈអ៊ីម៉េល ឫក៏មកទំនាក់ទំនងសុំដោយផ្ទាល់ ពី ការិយាល័យទទួលជំនួយបន្តនៃអាជ្ញាធរជាតិប្រយុទ្ធនឹងំជងឺអេស៍តាមអាស័យដ្ឋានខាងក្រោម ឫ ស្វែងរកនៅ ក្នុងគេហទំព័រអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ www.naa.org.kh។ បេក្ខជនដែលដាក់ពាក្យ ដោយមិនមានចំណេះដឹងទាក់ទងនឹង  សេចក្តីលំអិត នៃបរិយាយការងារ​ នៃមុខតំណែង នឹងមិនត្រូវបាន​ទទួលពាក្យឡើយ។
 
បេក្ខជនដែលមានចំណាប់អារម្មណ៏ សូមរៀបចំដាក់ប្រវតិ្តរូបសង្ខេប​ និងលិខិតអមបញ្ជាក់ពីលក្ខណៈ​សម្បតិ្តសម​ស្របសំរាប់មុខដំណែងខាងលើ
អោយបានមុនថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ១៧គត់ តាមរយៈ
លោកស្រី មុត សីនាដា អ៊ីម៉េល៖ mseineada@yahoo.com
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
អគារលេខ១៦ ផ្លូវលេខ២៧១ កែង១៥០ សង្កាត់បឹងទឹកល្អក់២ ខ័ណ្ឌទួលគោក
ទូរស័ព្ទលេខ ០២៣ ៨៨៥ ​១២៩  / ០១២ ៨២៤ ០៤៧
សូមបញ្ជាក់ថា មានតែបេក្ខជនដែលបានជាប់ការជ្រើសរើសសម្រឹតសម្រាំង ប៉ុណ្ណោះ​នឹង​ត្រូវបានអញ្ជើញមកធ្វើសំភាសន៍។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   បរិយាយការងារទីប្រឹក្សាបចេ្ចកទេសសំរាប់សំភារៈអប់រំសុខភាព (ភាសាអង់គ្លេស និង ភាសាខ្មែរ)0.42 MB 
   បរិយាយការងារជំនួយការបចេ្ចកទេសសំរាប់ព័ត៌មានវិទ្យា (ភាសាអង់គ្លេស និង ភាសាខ្មែរ)0.28 MB 
   បរិយាយការងារទីប្រឹក្សាបចេ្ចកទេស​ ដើម្បីពិនិត្យឡើងវិញនូវឧបសគ្គ​ទាំងឡាយនៃ គោលនយោបាយ និងច្បាប់ ​ដែលកំពុង​ជះឥទ្ធិពល លើយុវជនក្មេងៗ (ភាសាអង់គ្លេស និង ភាសាខ្មែរ)0.19 MB 
   បរិយាយការងារជំនួយការបចេ្ចកទេសថ្នាក់ជាតិ នៃប្រតិបតិ្តការលើ វេបសាយ (ភាសាអង់គ្លេស និង​ ភាសាខ្មែរ)0.27 MB