ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ដំណឹងជ្រើសរើសបុគ្គលិក (បួនតួនាទី)

 អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ការិយាល័យទទួលជំនួយបន្តមូលនិធិសកល
ប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់

 ដំណឹងជ្រើសរើសបុគ្គលិក
 
អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ត្រូវ​បាន​ប្រគល់​ភារ​កិច្ច​ជា​ការិ​យា​ល័យ​ទទួល​ជំនួយ​បន្ត ​ពី​ការិ​យា​​ល័យ​​ទទួល​ជំនួយ​នៃ​មជ្ឈម​ណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​សើ​ស្បែក​ និង​កាម​រោគ​ ដែល​ជំនួស​មុខ​អោយ​​មូល​និធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺ​អេ​ដស៍ ​របេង​ និង​ គ្រុន​ចាញ់ ​(GFATM)/SSF ​សំរាប់​ផ្នែក​​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។​ អាជ្ញា​ធរ​ជាតិ​ សូម​អញ្ជើញ​បេក្ខ​ជន​ដែល​មាន​បទ​ពិសោ​ធន៏​ និង​លក្ខ​ខ័ណ្ឌ​សម​ស្រប​​ មក​ដាក់​ពាក្យ​សំរាប់​​​តំណែង​​ដូច​ខាង​ក្រោមៈ
 
  1. “Update the National Leadership Development Program (LDP) Curriculum”
  2. “Gender Mainstreaming Curriculum”
  3. “International M&E Advisor”
  4. “ Targeted Assessment on Stigmatization and Discrimination of PLWHIV and MARPs”
 
បេក្ខ​ជន​ដែល​មាន​ចំណាប់​អារ​ម្មណ៍​សូម​មក​ដាក់​ពាក្យ​សុំ​បំពេញ​ការងារ​ក្នុង​មុខ​តំណែង​ទាំង​នេះ ​ត្រូវ​បាន​​ស្នើ​​សុំ​​អោយ​ពិនិត្យ​ សេចក្តី​លំអិត​នៃ​បរិ​យាយ​​ការងារ​​ ​(Term ​of Reference)​ មុន​នឹង​ដាក់​ពាក្យ​។ ​សេចក្តី​លំអិត​នៃ​បរិ​យាយ​ការ​ងារ​អាច​ត្រូវ​បាន​ស្នើ​សុំ​តាម​រយៈ​អ៊ី​ម៉េល ​ពី ​ការិ​យា​ល័យ​ទទួល​ជំនួយ​បន្ត​តាម​អាស័យ​ដ្ឋាន​ខាង​ក្រោម​ ឫ ​ស្វែង​រក​នៅ​ ក្នុង​គេហ​ទំព័រ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ ជំងឺ​អេដស៍​ www.naa.org.kh។ ​បេក្ខ​ជន​ដែល​ដាក់​ពាក្យ​ ដោយ​មិន​មាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​  សេច​ក្តី​លំអិត​ នៃ​បរិ​យាយ​ការងារ​​ នៃ​មុខ​តំណែង ​នឹង​មិន​ត្រូវ​បាន​​ទទួល​ពាក្យ​ឡើយ​។
 
បេក្ខជនដែលមានចំណាប់អារម្មណ៏ សូមរៀបចំដាក់ប្រវតិ្តរូបសង្ខេប​ និងលិខិតអមបញ្ជាក់ពីលក្ខណៈ​សម្បតិ្តសម​ស្របសំរាប់មុខដំណែងខាងលើ
អោយបានមុនថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ១៧គត់
តាមរយៈលោកស្រី មុត សីនាដា
អ៊ីម៉េល៖ mseineada@yahoo.com
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
អគារលេខ១៦ ផ្លូវលេខ២៧១ កែង១៥០ សង្កាត់បឹងទឹកល្អក់២ ខ័ណ្ឌទួលគោក
ទូរស័ព្ទលេខ ០២៣ ៨៨៥ ​១២៩  / ០១២ ៨២៤ ០៤៧
 
សូមបញ្ជាក់ថា មានតែបេក្ខជនដែលបានជាប់ការជ្រើសរើសសម្រឹតសម្រាំង ប៉ុណ្ណោះ​នឹង​ត្រូវបានអញ្ជើញមកធ្វើសំភាសន៍។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   ToR of Update the National Leadership Development Program (LDP) Curriculum0.15 MB 
   ToR of Gender Mainstreaming Curriculum0.14 MB 
   ToR of International M&E Advisor0.16 MB 
   ToR of Targeted Assessment on Stigmatization and Discrimination of PLWHIV and MARPs0.18 MB