ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ដំណឹងជ្រើសរើសបុគ្គលិក (បីតួនាទី)

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ការិយាល័យទទួលជំនួយបន្តមូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់
 
អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ត្រូវ​បាន​ប្រគល់​ភារ​កិច្ច​ជា​ការិ​យា​ល័យ​ទទួល​ជំនួយ​បន្ត ​ពី​ការិ​យា​​ល័យ​​ទទួល​ជំនួយ​នៃ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​សើ​ស្បែក​ និង​កាម​រោគ​ ដែល​ជំនួស​មុខ​អោយ​​មូល​និធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​របេង​ និង​ គ្រុន​ចាញ់ ​(GFATM)​/​SSF​ សំរាប់​ផ្នែក​​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។ ​អាជ្ញា​ធរ​ជាតិ​ សូម​អញ្ជើញ​បេក្ខ​ជន​ដែល​មាន​បទ​ពិសោ​ធន៏​ និង​លក្ខ​ខ័ណ្ឌ​សម​ស្រប​​ មក​ដាក់​ពាក្យ​សំរាប់​​​ដំណែង​​ដូច​ខាង​ក្រោមៈ​
  1. ទី​ប្រឹក្សា​សំរាប់​ការងារ​ក្រុម​ប្រជា​ជន​ដែល ​ងាយ​រង​គ្រោះ​ឆ្លង​មេ​រោ​គ​អេដស៍ (​MARP ​Advisor)​
  2. ទី​ប្រឹក្សា​បចេ្ចក​ទេស​សំរាប់​សំភារៈ​អប់​រំ​សុខ​ភាព​
  3. ទី​ប្រឹក្សា​បចេ្ចក​ទេស​​ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ឧប​ស​គ្គ​ទាំង​ឡាយ​នៃ ​គោល​នយោ​បាយ ​និង​ច្បាប់ ​​ដែល​កំពុង​​ជះ​ឥទ្ធិ​ពល​ លើ​យុវ​ជន​ក្មេង​ៗ​អាយុ​ពី ​១៥​-​២៤​ឆ្នាំ ​នៃ​ក្រុម​ប្រ​​ជា​ជា​ន​ងាយ​រង​គ្រោះ​បំផុត​​​ក្នុង​ការ​ចូល​មក​ប្រើ​ប្រាស់​សេវា​​សុខ​ភាព ​និង​​ សង្គម​ ។
បេក្ខ​ជន​ដែល​មាន​ចំណាប់​អារ​ម្មណ៍​សូម​មក​ដាក់​ពាក្យ​សុំ​បំពេញ​ការ​ងារ​ក្នុង​មុខ​តំណែង​ទាំង​នេះ ​ត្រូវ​បាន​​ស្នើ​​សុំ​​អោយ​ពិនិត្យ​ សេច​ក្តី​លំ​អិត​នៃ​បរិ​យាយ​​ការ​ងារ​​ ​(Term ​of​ Reference) មុន​នឹង​ដាក់​ពាក្យ​។ ​សេច​ក្តី​លំ​អិត​នៃ​បរិ​យាយ​ការ​ងារ​អាច​ត្រូវ​បាន​ស្នើ​សុំ​តាម​រយៈ​អ៊ី​ម៉េល ​ឫ​ក៏​មក​ទំ​នាក់​ទំ​នង​សុំ​ដោយ​ផ្ទាល់ ​ពី​ ការិ​យា​ល័យ​ទទួល​ជំនួយ​បន្ត​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​​អេស៍​តាម​អាស័យ​ដ្ឋាន​ខាង​ក្រោម​ ឫ​ ស្វែង​រក​នៅ​ ក្នុង​គេហ​ទំព័រ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង ​ជំងឺ​អេដស៍​ www.naa.org.kh​។ ​បេក្ខ​ជន​ដែល​ដាក់​ពាក្យ ​ដោយ​មិន​មាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​  សេច​ក្តី​លំ​អិត​ នៃ​បរិ​យាយ​ការ​ងារ​​ នៃ​មុខ​តំណែង ​នឹង​មិន​ត្រូវ​បាន​​ទទួល​ពាក្យ​ឡើយ​។
 
បេក្ខជនដែលមានចំណាប់អារម្មណ៏ សូមរៀបចំដាក់ប្រវតិ្តរូបសង្ខេប​ និងលិខិតអមបញ្ជាក់ពីលក្ខណៈ​សម្បតិ្តសម​ស្របសំរាប់មុខដំណែងខាងលើ
អោយបានមុនថ្ងៃទី​១៦ ខែកកដ្កា ឆ្នាំ២០១៤ វេលាម៉ោង ១៧គត់ តាមរយៈ
លោកស្រី មុត សីនាដា អ៊ីម៉េល៖ mseineada@yahoo.com
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
អគារលេខ១៦ ផ្លូវលេខ២៧១ កែង១៥០ សង្កាត់បឹងទឹកល្អក់២ ខ័ណ្ឌទួលគោក
ទូរស័ព្ទលេខ ០២៣ ៨៨៥ ​១២៩  / ០១២ ៨២៤ ០៤៧
 
សូមបញ្ជាក់ថា មានតែបេក្ខជនដែលបានជាប់ការជ្រើសរើសសម្រឹតសម្រាំង ប៉ុណ្ណោះ​នឹង​ត្រូវបានអញ្ជើញមកធ្វើសំភាសន៍។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   បរិយាយការងារសម្រាប់ទីប្រឹក្សាសំរាប់ការងារក្រុមប្រជាជនដែល ងាយរងគ្រោះឆ្លងមេរោគអេដស៍ (MARP Advisor)0.15 MB 
   បរិយាយការងារសម្រាប់ទីប្រឹក្សាបចេ្ចកទេសសំរាប់សំភារៈអប់រំសុខភាព0.42 MB 
   បរិយាយការងារសម្រាប់ ទីប្រឹក្សាបចេ្ចកទេស ដើម្បីពិនិត្យឡើងវិញនូវឧបសគ្គទាំងឡាយនៃ គោលនយោបាយ និងច្បាប់ ដែលកំពុងជះឥទ្ធិពល លើយុវជនក្មេងៗអាយុពី ១៥-២៤ឆ្នាំ នៃក្រុមប្រជាជានងាយរងគ្រោះបំផុត ក្នុងការចូលមកប្រើប្រាស់សេវាសុខភាព និង សង្គម0.19 MB