ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ដំណឹងជ្រើសរើសបុគ្គលិក

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
ការិយាល័យទទួលជំនួយបន្តមូលនិធិសកលប្រយុទ្ធ
នឹងជំងឺអេដស៍ របេង និងគ្រុនចាញ់
 
ដំណឹងជ្រើសរើសបុគ្គលិក
 
អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ត្រូវ​បាន​ប្រគល់​ភារ​កិច្ច​ជា​ការិ​យា​ល័យ​ទទួល​ជំនួយ​បន្ត ​ពី​ការិ​យា​​ល័យ​​ទទួល​ជំនួយ​នៃ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​សើ​ស្បែក​ និង​កាម​រោគ​ ដែល​ជំ​នួស​មុខ​អោយ​​មូល​និធិ​សកល​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​របេង ​និង​ គ្រុន​ចាញ់ ​(GFATM)​/​SSF​ សំរាប់​ផ្នែក​​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។​​​ អាជ្ញា​ធរ​ជាតិ​ សូម​អញ្ជើញ​បេក្ខ​ជន​ដែល​មាន​បទ​ពិសោ​ធន៏​ និង​លក្ខ​ខ័ណ្ឌ​សម​ស្រប​​ ម​ក​ដាក់​ពាក្យ​សំរាប់​​​ដំណែង​​ដូច​ខាង​ក្រោមៈ​
 

International Consultant for the development of National Strategic Plan IV 2016-2020 on HIV/AIDS

 
បេក្ខ​ជន​ដែល​មាន​ចំណាប់​អារ​ម្មណ៍​សូម​មក​ដាក់​ពាក្យ​សុំ​បំពេញ​ការ​ងារ​ក្នុង​មុខ​តំណែង​ទាំង​នេះ ​ត្រូវ​បាន​​ស្នើ​​សុំ​​អោយ​ពិនិត្យ ​សេច​ក្តី​លំអិត​នៃ​បរិ​យាយ​​ការ​ងារ​​ ​(Term ​of​ Reference​)​ មុន​នឹង​ដាក់​ពាក្យ​។​ សេច​ក្តី​លំអិត​នៃ​បរិ​យាយ​ការ​ងារ​អាច​ត្រូវ​បាន​ស្នើ​សុំ​តាម​រយៈ​អ៊ី​ម៉េល ​ឫ​ក៏​មក​ទំនាក់​ទំនង​សុំ​ដោយ​ផ្ទាល់​ ពី​ ការិ​យា​ល័យ​ទទួល​ជំនួយ​បន្ត​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​តាម​អាស័យ​ដ្ឋា​ន​ខាង​ក្រោម​ ឫ ​ស្វែង​រក​នៅ ​ក្នុង​គេហ​ទំព័រ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ ជំងឺ​អេដស៍​ www.naa.org.kh​។​ បេក្ខ​ជន​ដែល​ដាក់​ពាក្យ​ ដោយ​មិន​មាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​  សេច​ក្តី​លំអិត​ នៃ​បរិ​យាយ​ការងារ​​ នៃ​មុខ​តំណែង​ នឹង​មិន​ត្រូវ​បាន​​ទទួល​ពាក្យ​ឡើយ​។
 
បេក្ខ​​ជន​ដែល​មាន​ចំណាប់​អារ​ម្មណ៏​ សូម​រៀប​ចំ​ដាក់​ប្រវតិ្ត​រូប​សង្ខេប​​ និង​លិខិត​អម​បញ្ជាក់​ពី​លក្ខណៈ​​ស​ម្បតិ្ត​សម​​ស្រប​សំរាប់​មុខ​ដំ​ណែង​ខាង​លើ​
អោយ​បាន​មុន​ថ្ងៃ​ទី​​១៥ ​ខែ​សីហា ​ឆ្នាំ​២០១៤​ វេលា​ម៉ោង ​៥ល្ងាច
តាម​រយៈ​លោក​ស្រី ​មុត ​សី​នា​ដា ​អ៊ី​ម៉េល​៖​ mseineada@yahoo.com
អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​
អគារ​លេខ​១៦​ ផ្លូវ​លេខ​២៧១ ​កែង​១៥០​ សង្កាត់​បឹង​ទឹក​ល្អក់​២ ​ខ័ណ្ឌ​ទួល​គោក
ទូរ​ស័ព្ទ​លេខ​ ០២៣ ​៨៨៥​ ​១២៩ ​ / ​០១២ ​៨២៤ ​០៤៧
 
សូម​បញ្ជាក់​ថា​ មាន​តែ​បេក្ខ​ជន​ដែល​បាន​ជាប់​ការ​ជ្រើស​រើស​សម្រឹត​សម្រាំង​ ប៉ុណ្ណោះ​​នឹង​​ត្រូវ​បាន​អញ្ជើញ​មក​ធ្វើ​សំភា​សន៍​។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   បរិយាយការងារសម្រាប់ទីប្រឹក្សាអន្តរជាតិសម្រាប់ការអភិវឌ្ឍន៏ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិលើកទី៤ (២០១៦-២០២០)0.41 MB